ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោកស្រី KAMEI Haruko ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា, តំណាងស្ថានទូតជប៉ុន, តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌កម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

         គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៧ ដែលផ្តោតលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលនៅសាលាភូមិន្ទចៅក្រម។

           ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជដ្ឋាភិបាល និងប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលបានជួយដល់ក្រសួងយុត្តិធម៌កម្ពុជា លើការងាររៀបចំកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ជាពិសេសក្នុងវិស័យរដ្ឋប្បវេណី និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ តាំងពីដំណាក់កាលទី១ ដល់ដំណាក់ទី៥ ហើយនៅតែបន្តជួយដល់ក្រសួងយុត្តិធម៌ នៅក្នុងគម្រោងដំណាក់កាលទី៦ នេះ បន្ថែមទៀត ដោយផ្តោតអាទិភាពលើពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ទាំងការបណ្តុះបណ្តាលដំបូង ទាំងការបណ្តុះបណ្តាលបន្ត ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត ដែលក្រសួងបានកំណត់ថាជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់គុណភាពនៃការផ្តល់យុត្តិធម៌នៅកម្ពុជា។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារមួយចំនួន ដើម្បីត្រៀមលក្ខណ:ដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអាជ្ញាសាលា

...

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារធនធានមនុស្សក្នុងវិស័យយុត្តិធម៌

...

លិខិតជូនពរ​​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌