ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យលើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យលើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិនិត្យមើលនូវវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ ក្នុងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា និងបានដាក់ចេញនូវទិសដៅការងារបន្តមួយចំនួនដល់គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាឱ្យតុលាការនេះអាចដំណើរការ និងប្រព្រឹត្តទៅប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានអំពើពុករលួយ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន ពិសេសអ្នកវិនិយោគ។




