ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបើកដំណើរការការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការប្រាក់តម្កល់ ប្រាក់ធានា ប្រាក់ផ្ញើ ប្រាក់រក្សាទុកផ្សេងៗ និងចំណូលផ្សេងៗ របស់សាលាដំបូងរាជធានី ខេត្ត

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបើកដំណើរការការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការប្រាក់តម្កល់ ប្រាក់ធានា ប្រាក់ផ្ញើ ប្រាក់រក្សាទុកផ្សេងៗ ព្រមទាំងការគ្រប់គ្រងចំណូលដែលបានមកពីប្រាក់ប្រដាប់ក្តី ប្រាក់ពិន័យ ពន្ធដាក់ពាក្យសុំ និងចំណូលផ្សេងៗ របស់សាលាដំបូងរាជធានី ខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ អគ្គាធិការដ្ឋានកិច្ចការតុលាការ នៃក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជា ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍តំបន់ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី ខេត្ត និងប្រធានអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីពិនិត្យលើរបាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃកិច្ចការតម្កល់ ព្រមទាំងពិភាក្សាពីចំណុចបញ្ហាប្រឈមការប្រមូលប្រាក់ពិន័យ និងកិច្ចការងារផ្សេងៗមួយចំនួនទៀត។



































