ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩

 បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំង សិស្សចៅក្រម និង សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ ចំនួន ៥៥ រូប និង សិស្សក្រឡាបញ្ជី ជំនាន់ទី៩ ចំនួន ១០៥ រូប ផងដែរ។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការអបអរសាទរដល់សិស្សចៅក្រម និង សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និង សិស្សក្រឡាបញ្ជី ជំនាន់ទី៩ ជាជ័យលាភីទាំង ១៦០ រូប ដែលបានខិតខំប្រឹងប្រែងគឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ហើយបានជាប់ជាស្ថាពរក្លាយជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ នាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជីទាំងអស់ និងអង្គពិធីទាំងមូល នូវទិសដៅការងារ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធអប់រំតាមរយៈការកែទម្រង់ការប្រឡងប្រជែងនានា ទាំងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ទាំងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សំដៅធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល ជាពិសេស ក្នុងការជួយអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ទាំង ១៦០រូប ថា ទន្ទឹមនឹងការខិតខំរៀនសូត្រ និងរៀនឱ្យពូកែនៅក្នុងអំឡុងពេលសិក្សា, សិស្សជ័យលាភីទាំងអស់ ត្រូវថែរក្សាឱ្យបាននូវមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងថ្នាក់ ក៏ដូចជា នៅក្នុងជំនាន់របស់ខ្លួន ហើយត្រូវប្រកាន់ខ្ជាប់នៅក្នុងចិត្តនូវស្មារតី និងឧត្តមគតិថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌” ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីតុលាការផងដែរ នៅពេលដែលខ្លួនបញ្ចប់ការវគ្គបណ្តុះបណ្តាលនេះ និងចេញទៅបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាអំពីកម្មវិធីសិក្សារបស់សិស្សចៅក្រមនៃសាលាភូមិន្ទចៅក្រមនិងសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធនឹងរាជបណ្ឌិត្យសភាវិជា្ជជីវៈតុលាការ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាល តុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពី «ការកែលំអររព័ន្ធរដ្ឋបាលសំណុំរឿងក្តី» សម្រាប់ប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ ក្នុងថ្ងៃទី២ នៃដំណាក់កាលវិញ្ញាសាសរសេរ

...

ឯកឧត្តម សួន វិសាល បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការងារគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័នក្នុងវិស័យយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី