ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា

 ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារបចេ្ចកទេសដែលទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលាផងដែរ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី

...

អនុក្រឹត្យស្ដីពីការរៀបចំ_និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការកែសម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

...

ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យអំពីវឌ្ឍនភាពនៃការបំពេញទម្រង់ និងតារាងសំណួរ របស់អង្គភាពចំណុះឲ្យវិស័យយុត្តិធម៌ សម្រាប់ការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារធនធានមនុស្សក្នុងវិស័យយុត្តិធម៌