ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ។ ក្នុងកិច្ចដំណើរការនៃការរៀបចំ និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ដំណាក់កាលវិញ្ញាសាសរសេរនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។ សូមបញ្ជាក់ជូនថា ការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ នេះ ត្រូវបានដឹកនាំដោយគណៈកម្មការនាយក ដែលមាន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន និងមានសមាសភាពផ្សេងទៀតពីក្រសួងយុត្តិធម៌, ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង ដើម្បីធានាបាននូវតម្លាភាព រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងលុបបំបាត់អំពើអសកម្មនានា ក្នុងដំណើរការនៃការប្រឡងប្រជែង។ ការប្រឡងប្រជែងលើដំណាក់កាលវិញ្ញាសាសរសេរនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានចំនួន ៤ មុខវិជ្ជា គឺ នីតិកាតព្វកិច្ច និងកិច្ចសន្យា, នីតិអចលនទ្រព្យ, នីតិពាណិជ្ជកម្ម និងនីតិក្រុមហ៊ុន, និងនីតិគ្រួសារ។ ក្នុងចំណោមបេក្ខជនទាំងអស់ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ នេះ នឹងមានតែបេក្ខជនដែលប្រឡងដំណាក់កាលវិញ្ញាសាសរសេរទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ៧៥ រូប ប៉ុណ្ណោះ ដែលអាចបន្តទៅដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងគម្រោងថវិកាឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង