រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រគល់សញ្ញាបត្រដោយផ្ទាល់ជូនសិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការីទាំងអស់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន ១ ៨៣៥ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២២ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ផងដែរ

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រគល់សញ្ញាបត្រដោយផ្ទាល់ជូនសិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការីទាំងអស់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន ១ ៨៣៥ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២២ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ផងដែរ។ ការប្រគល់ជូនសញ្ញបត្រនេះ ធ្វើឡើងក្រោយពីបានបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សអាជ្ញាសាលា សិស្សក្រឡាបញ្ជី និងសិស្សសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានបញ្ចប់ការប្រគល់សញ្ញាបត្រ, ក៏មានផងដែរនូវការរៀបចំពិធីអាហារសាមគ្គីដើម្បីអបអរសាទរដល់សិស្សជ័យលាភីទាំងអស់។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តព្រះសីហនុ»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបន្ទាយមានជ័យ»

...

សេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ អំពី ការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចដ៏ម៉ឺងម៉ាត់ ប្រកបដោយយុទ្ធសាស្ត្រដ៏ច្បាស់លាស់ និងដ៏ត្រឹមត្រូវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ចាម»