ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងលក្ខន្តិកៈមេធាវី។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រសួងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។

កិច្ចប្រជុំលើកដំបូងនេះបានពិភាក្សាគ្នាដើម្បីកំណត់កាលបរិច្ឆេទប្រជុំជាបន្តបន្ទាប់ និងបែងចែកមាត្រានៃសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈមេធាវី ជូនសមាជិកនៃអង្គប្រជុំដើម្បីពិនិត្យ និងយកមកពិភាក្សានៅកិច្ចប្រជុំបន្ទាប់។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការកែសម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតីនៃកិច្ចប្រជុំពិភាក្សា ដើម្បីភ្ជាប់មុខងារនៃប្រព័ន្ធរដ្ឋបាលបណ្តឹងឧទ្ធរណ៍ រវាងសាលាដំបូងរាជធានីខេត្ត និងសាលាឧទ្ធរណ៍ភ្នំពេញ

...

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទកម្ពុជា ដើម្បីរៀបចំផែនការសកម្មភាព និងពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ