ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង "ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤" ចំនួន ៦៨ រូប។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ ទាំង ៦៨ រូប ដែលសុទ្ធសឹងជាមន្ត្រីរដ្ឋបាល, មន្ត្រីជាប់កិច្ចសន្យា ជំនួយការ និងមន្ត្រីហាត់ការ ដែលបម្រើការងារនៅតាមសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង ៤។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចជូនសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ នេះ អំពីតួនាទីដ៏សំខាន់របស់ក្រឡាបញ្ជី ដែលមិនត្រឹមតែជាជំនួយដល់ចៅក្រម និងព្រះរាជអាជ្ញា និងជាលេខាកត់ត្រានៅក្នុងកិច្ចនីតិវិធីរបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក្រឡាបញ្ជីក៏មានតួនាទីផ្សេងៗជាច្រើនទៀត ដូចមានចែងនៅក្រមនីតិវិធីជាធរមាន ហើយនៅក្នុងកិច្ចនីតិវិធីខ្លះមិនអាចខ្វះវត្តមានរបស់ក្រឡាបញ្ជីបានឡើយ។

 

ព័ត៌មាន ថ្មីៗ

...

អនុក្រឹត្យស្ដីពីការរៀបចំ_និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤

...

ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះកម្មសិក្សារបស់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី១

...

អនុក្រឹត្យស្តីពី ​ ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង