ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

នាព្រឹកថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំង​ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក.​ មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និង​អនុម័ត ក្នុងនោះរួមមាន៖

ទី១-ផែនការការងារ និង​ផែនការហិរញ្ញវត្ថុ​សម្រាប់​កិច្ច​ដំណើរការ​របស់ អ.ដ.ក.

ទី២-កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ និង

ទី៣-ការងារផ្សេងៗ។

ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បាន​សម្រេច​អនុម័ត​ជាគោលការណ៍លើ​:

ទី១-ផែនការការងារ និង​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​កិច្ចដំណើរការរបស់ អ.ដ.ក. និង

ទី២-សេចក្តីព្រាង​សេចក្តី​សម្រេច​ស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់​ការ​ផ្តល់​នីតិសម្បទា​ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ​ អ.ដ.ក. នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូ​ដេីម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន​ និងអង្គភាពពាក់ព័ន្ធ​ រួមមាន:​ ក្រសួង​អធិការកិច្ច​ គណៈ​មេធាវី​នៃព្រះរាជាណាចក្រកម្ពុជា​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងអង្គការសង្គមស៊ីវិល​ ជាដេីម។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌

...

ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ

...

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារថវិកាឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អង្គភាពថវិកាថ្នាក់កណ្តាលចំណុះទីស្តីការក្រសួងយុត្តិធម៌

...

កម្រងរូបភាពនៃកម្មវិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបានប្រព្រឹត្តិទៅក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤