ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ដែលមាន លោក Marc Schmitz ប្រធាន UIHJ និង លោក Jos Uitdehaag អនុប្រធានទី១ នៃ UIHJ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់អាជ្ញាសាលាកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ ជាពិសេស ការអនុវត្តដោយបង្ខំចំពោះទ្រព្យសម្បត្តិក្រោមទម្រង់ឌីជីថល (ជាអាទិ៍ រូបិយប័ណ្ណគ្រីបតូ) ក៏ដូចជា លទ្ធភាពនៃការចូលជាសមាជិកនៃ UIHJ របស់កម្ពុជាផងដែរ។

 

ព័ត៌មាន ថ្មីៗ

...

កម្រងរូបភាពអនុស្សាវរីយ៍ មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារ ជាអាទិភាពបន្ត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

...

សេចក្ដីជូនដំណឹង! គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង នឹងធ្វើការពន្យាពេល ក្នុងទទួលពាក្យដាក់ដេញថ្លៃលក់ជាសាធារណៈនូវវត្ថុតាង/វត្តុចាប់យក របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ រហូតដល់ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥

...

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ