ឯកឧត្តម សួន វិសាល បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

  ភ្នំពេញ៖នៅថ្ងៃអង្គារ ៧រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិ:

ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ទីស្ដីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្តម​នាយកឧុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ត្រី ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលនិងជា អគ្គនាយកកិច្ចការរដ្ឋបាលតុលាការ និងសមាជិកក្រុមការងារបច្ចេកទេស។

     កិច្ចប្រជុំនេះបានពិភាក្សាគ្នា ពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ សម្រេចបន្ត ។

 

ព័ត៌មាន ថ្មីៗ

...

កម្រងរូបភាពនៃកម្មវិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបានប្រព្រឹត្តិទៅក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា សម្រាប់អនុវត្តយុទ្ធនាការជាអាទិភាពចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តកម្រិតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌

...

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងការពិភាក្សាផែនការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ

...

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមត្រួតពិនិត្យដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ដំណាក់កាលវិញ្ញាសាសរសេរ

...

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។