ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

ទីស្ដីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ ឬការពារផលប្រយោជន៍សាធារណៈ។ ជាលទ្ធផល, អង្គប្រជុំបានពិនិត្យចប់សព្វគ្រប់លើសេចក្តីព្រាងច្បាប់នេះរួចហើយ។

 

 

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយលោក TAKEHARA Masayoshi នាយកក្រុមការងារផ្នែកច្បាប់ និងយុត្តិធម៌ប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

...

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីទិសដៅការងារបន្តសម្រាប់ការដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

...

កម្រងរូបភាពអនុស្សាវរីយ៍ មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារ ជាអាទិភាពបន្ត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤